ក្រោយកម្ចាត់មេចលនាហាម៉ាសនៅហ្កាហ្សារួច អ៊ីស្រាអែលងាកទៅសម្រុកវាយលើហេសបូឡានៅលីបង់កាន់តែខ្លាំង។ បន្ទាប់ពីវាយប្រហារបាញ់គ្រាប់ចម្រុះលើទីតាំងជាច្រើនរបស់ហេសបូឡានៅទូទាំងប្រទេសលីបង់មក នៅល្ងាចថ្ងៃអាទិត្យ ទី២០តុលា យោធាអ៊ីស្រាអែលបាន ដៅវាយប្រហារតាមផ្លូវអាកាសទម្លាក់គ្រាប់លើការិយាល័យរបស់អង្គការក្រៅរដ្ឋាភិបាលមួយភាគខាងត្បូងក្រុងបេរូត។ អង្គការនេះ ជាប់ចោទថាជាអ្នកប្រមូលថវិកាចិញ្ចឹមចលនាហេសបូឡា។ ទ័ពអាកាសអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការការវាយប្រហារផ្លូវអាកាសលើទូទាំងលីបង់ នៅយប់ថ្ងៃអាទិត្យទី២០តុលា ដោយដៅជាលើកទីមួយ លើការិយាល័យរបស់ក្រុមហ៊ុន។ ជាសរុបអ៊ីស្រាអែលបានបើកការវាយប្រហារ១១សា លើភាគខាងត្បូងក្រុងបេរូត លើទីស្នាក់ការមួយរបស់អង្គការAl-Qard al-Hasan និងសាខារបស់ក្រុមនេះដដែល នៅភាគខាងកើតនៃប្រទេសលីបង់ ដែលក៏ជាជម្រកប្រមូលផ្តុំសំខាន់មួយ