• The People Post

បឹងទន្លេសាបយើង

មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ នៃបឹងទន្លេសាប ចុះបង្ក្រាប និងកម្ទេចសម្ភារបទល្មើសនេសាទ។

ព្រែកជីកហ្វូណនតេជោចេញពីចំនុចនេះទៅ

អ្វីៗបានត្រៀមអស់ហើយ រងចាំថ្មៃបើកការដ្ឋាន ថ្ងៃទី៥ ខែសីហា ខាងមុខ ដែលនឹងលាន់ឮស្គរ គង រគាំង ត្រដោក ពេញផ្ទៃប្រទេសនោះទេ។ ព្រែកជីកហ្វូណនតេជោ ចាប់ផ្តើមចេញពី នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នេះទៅ៕

ការទូតសភាដើម្បីផលប្រយោជន៍ប្រជាជននិងប្រជាជន

កាលពីខែមីនាកន្លមងមកនេះ ប្រធានរដ្ឋសភាថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅថ្ងៃទី១១ ខែកក្កដានេះ សម្តេចប្រធានរដ្ឋសភា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃវិញម្តង។ ស្របពេលទំនាក់ទំនងកម្ពុជា-ថៃ បានលើកកម្ពស់ឈានដល់ ភាពជាដៃយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការស្ថាប័នរដ្ឋសភា ប្រទេសទាំងពីរក៏បានលើកកម្ពស់រីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរផងដែរ៕

រួមសុខ រួមទុក្ខ ជាមួយពលរដ្ឋគ្រប់ពេល

  គ្រាន់តែទទួលដំណឹងពីការបាត់បង់អាយុជីវិតកុមារីបីនាក់ ដែលបានលង់ទឹកស្រះស្លាប់ នៅចំនុចស្រះទឹកក្នុងភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែវិចិ្ឆកាឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមពិធីបុណ្យរុក្ខទិវា នៅខេត្តតាកែវរួចភ្លាម សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបុណ្យសពកុមារីទំាងបីដោយផ្ទាល់។ សម្តេចបានចូលរួមរំលែកមរណទុក្ខដ៍ក្រៀមក្រំ សោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនៗជាទីស្រឡាញ់របស់ខ្លួននាឱកាសនេះ។

«បុណ្យរុក្ខទិវា»

សូមឧទ្ទិសបួងសួងឱ្យពិធី«បុណ្យរុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់បងប្អូន ជនរួមជាតិគ្រប់ៗរូប នឹងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ រួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធានព្រៃឈើសត្វព្រៃ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ យើងឱ្យបានគង់វង្សរហូតទៅ។ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធកម្ពុជា-បារំាង។ សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។