លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍១២កញ្ញាសប្ដាហ៍នេះថាការបើកដៃឱ្យអ៊ុយក្រែនប្រើអាវុធចម្ងាយឆ្ងាយវាយប្រហារគោលដៅនានានៅក្នុងប្រទេសរបស់លោក នឹងដាក់អង្គការណាតូឲ្យធ្វើសង្រ្គាមជាមួយរុស្ស៊ីហើយ។ ការព្រមានយ៉ាងម៉ឺងម៉ាត់នេះ បានកើតឡើងនៅពេលក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានពិភាក្សាអំពីការទាមទាររបស់ទីក្រុង Kyiv ដើម្បីឱ្យបន្ធូរបន្ថយលក្ខខណ្ឌលើការប្រើប្រាស់អាវុធរបស់លោកខាងលិចវាយប្រហារចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ខណៈការលុកលុយរបស់ទីក្រុងមូស្គូចូលអ៊ុយក្រែន មានរយៈពេលជាងពីរឆ្នាំកន្លះហើយ។ ទន្ទឹមនឹងនោះ ទីក្រុងមូស្គូ ក៏បានអះអាងដែរថា ខ្លួនបានដណ្តើមយកមកវិញនូវទឹកដីមួយភាគធំនៅក្នុងតំបន់ ឃើស