• The People Post

អ៊ីស្រាអែល និងក្រុមហេសបូឡា ប្តេជ្ញាបង្កើនការវាយប្រហារសងសឹក ខណៈUN ព្រមានមហន្តរាយធ្ងន់ធ្ងរ

អ៊ីស្រាអែល និងក្រុមហេសបូឡា បានគំរាមកំហែងគ្នាទៅវិញទៅមក ថានឹងបង្កើនការវាយប្រហារឆ្លងព្រំដែនរបស់ខ្លួនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យពួកគេដកថយពីជម្លោះដើម្បីបញ្ចៀសការរីកធំនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ក៏ដោយ។ ក្រុមមន្ត្រីលីបង់និយាយថា មនុស្ស៤៥នាក់បានស្លាប់ ក្នុងការវាយប្រហារនេះ រួមទាំងមេបញ្ជាការក្រុមហេសបូឡាលោក Ibrahim Aqil និងក្រុមយុទ្ធជនរបស់លោក១៥នាក់ទៀត។ យោធាអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ូកែត មីស៊ីល និងអាវុធផ្សេងៗប្រហែល១៥០គ្រាប់ត្រូវបានបាញ់ទៅលើទឹកដីរបស់ខ្លួនកាលពីយប់ជ្រៅថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ភាគច្រើនមកពីប្រទេសលីបង់។ អង្គការសហប្រជាជាតិបានព្រមានពីគ្រោះមហន្តរាយធ្ងន់ធ្ងរកើតចេញពីការប្រយុទ្ធគ្នារវាងភាគីទាំង២។

ជប៉ុនប្រឈមកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ដោយសារចំនួនមនុស្សចាស់កើនខ្ពស់

កាលពីថ្ងៃទី១៥ ខែកញ្ញា ជប៉ុនបានប្រារព្ធ«ទិវាគោរពមនុស្សចាស់ »ដែលជាឱកាសមួយសម្រាប់ប្រជាជនក្នុងប្រទេសដើម្បីបង្ហាញពីការគោរពចំពោះមនុស្សចាស់។ ពេលនេះ ចំនួនមនុស្សចាស់នៅជប៉ុនកាន់តែច្រើនឡើង កំពុងបង្កបញ្ហាប្រឈមជាច្រើនសម្រាប់សេដ្ឋកិច្ចជប៉ុន។ ស្ថិតិដែលចេញផ្សាយដោយរដ្ឋាភិបាលជប៉ុនមុន«ទិវាការគោរពមនុស្សចាស់» បានបង្ហាញថា ប្រជាជនរបស់ប្រទេសនេះដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ បានឈានដល់កម្រិតខ្ពស់បំផុតប្រមាណ ៣៦,២៥លាននាក់។ ទន្ទឹមនឹងការថយចុះនៃចំនួនប្រជាជនជប៉ុន បានធ្វើឲ្យចំនួនមនុស្សចាស់មានអត្រាប្រមាណ២៩,៣ភាគរយ ក្នុងចំណោមប្រជាជនសរុបដែលខ្ពស់ជាងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ នេះបើតាមការិយាល័យស្ថិតិនៃក្រសួងកិច្ចការផ្ទៃក្នុងជប៉ុន។ ទីប្រឹក្សាជាន់ខ្ពស់ Robrt Feldman

លោក ពូទីន៖ រុស្ស៊ី នឹងបង្កើនការផលិតយានដ្រូន១០ដង នៅឆ្នាំ ២០២៤នេះ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី មានផែនការបង្កើនការផលិតយានដ្រូនរបស់ខ្លួនជិតដប់ដងនៅឆ្នាំ២០២៤នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការឧស្សាហកម្មយោធា ស្តីពីគោលបំណងពិសេសនៃយានដ្រូន លោក Putin បាននិយាយថា យានដ្រូនប្រហែល ១៤០.០០០គ្រឿងនៃប្រភេទផ្សេងៗគ្នា ត្រូវបានបញ្ជូនទៅឲ្យកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ២០២៣។ ក្នុងឆ្នាំបច្ចុប្បន្ននេះ ការផលិតយានដ្រូន ត្រូវបានគេរំពឹងថានឹងបន្ថែមយ៉ាងច្រើន។

ចិន៖ ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ រំលោភលើគោលការណ៍ចិនតែមួយ

លោក ចាង សៀវកាង (Zhang Xiaogang) អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃសុក្រ (២០ កញ្ញា) នេះថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ «គោលការណ៍ចិនតែមួយ» របស់ប្រទេសចិន និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមរវាងចិន និងសហរដ្ឋអាមេរិក។ លោក Zhang បាននិយាយថា

រុស្ស៊ី បន្តព្រមានលោកខាងលិចពីសង្គ្រាមនុយក្លេអ៊ែរលើអ៊ុយក្រែន ខណៈរិះគន់សម្ដីប្រមុខណាតូ

សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) បានព្រមានរដ្ឋាភិបាលលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សង្រ្គាមនុយក្លេអ៊ែរ នឹងកើតឡើង ប្រសិនបើពួកគេផ្តល់ភ្លើងខៀវឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ីមែននោះ។ លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាប និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់លោកPutin កំពុងឆ្លើយតបទៅនឹងការបោះឆ្នោតនៅក្នុងសភាអឺរ៉ុប ដែលជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបផ្តល់ការយល់ព្រមឲ្យក្រុងគីវ ប្រើអាវុធរយៈចម្ងាយឆ្ងាយនោះ។ លោកបានសរសេរនៅលើបណ្ដាញសង្គមTelegram ថា

សមាជិកបក្សសាធារណរដ្ឋ រារាំងសំណើច្បាប់ IVF ទោះបីជាលោក Trump គាំទ្រក៏ដោយ

សំណើច្បាប់ព្រឹទ្ធសភាអាមេរិក ដែលមានគោលបំណងពង្រឹងការការពារសហព័ន្ធ និងពង្រីកការធានារ៉ាប់រងសម្រាប់ការព្យាបាលលើការបង្កកំណើត បានបរាជ័យកាលពីថ្ងៃអង្គារ (១៧ កញ្ញា) ខណៈគណបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំងនឹងសំណើនោះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Donald Trump បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការបញ្ចេញសំឡេងគាំទ្រចំពោះគោលនយោបាយបែបនេះ។ សំណើច្បាប់នេះបានបរាជ័យក្នុងសំឡេង ៥១-៤៤ ដោយតិចជាងកម្រិត ៦០សំឡេងដែលត្រូវការ បន្ទាប់ពីអ្នកសាធារណរដ្ឋភាគច្រើនបានបោះឆ្នោតប្រឆាំងនឹងច្បាប់នោះជាលើកទីពីរ។ អ្នកជំរុញសំណើនេះគឺព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ លោកស្រី ថែមមី ដាក់វើស