• The People Post

លោក Shigeru Ishiba នឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន បន្ទាប់ពីឈ្នះការបោះឆ្នោត ក្នុងបក្ស LDP

បន្ទាប់ពីព្យាយាម ៥ដង អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba នឹងដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) និងប្រទេសជប៉ុន។ អ្នកនយោបាយជើងចាស់ លោក Ishiba ដែលបានកាន់តំណែងជាអគ្គលេខាធិការបក្សផងដែរនោះ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP នៅថ្ងៃសុក្រនេះ ដោយបានយកឈ្នះរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Sanae Takaichi

លោក ត្រាំ ច្រានចោលលទ្ធភាពឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៨ ប្រសិនចាញ់ឆ្នោត

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ​ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២២ខែកញ្ញាថា ៖«ទេខ្ញុំនឹងមិនធ្វើបែបនោះទេ។ ខ្ញុំមិនគិតថាវានឹងកើតឡើងទេ»។ លោក ត្រាំ បញ្ជាក់បែបនេះនៅពេលត្រូវបានសួរថា តើលោកនឹងបន្តឈរឈ្មោះនៅឆ្នាំ ២០២៨ ប្រសិនបើចាញ់នៅក្នុងការប្រជែងតំណែងសេតវិមាននៅឆ្នាំនេះ។ អតីត​ប្រធានាធិបតី​អាម៉េរិក​រូប​នេះ​​សង្កត់ធ្ងន់​ថា លោករំពឹង​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ខាងមុខនេះ។ រដ្ឋធម្មនុញ្ញរបស់អាម៉េរិកបានចែងថា ប្រធានាធិបតីនីមួយៗ

អ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡានៅលីបង់ ខណៈប្តេជ្ញាវាយប្រហារតាមអាកាសបន្ថែមទៀត

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងបេរូត(Beirut)ប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡាមួយរូប កាលពីថ្ងៃអង្គារ២៤ កញ្ញា ខណៈការវាយប្រហារដោយគ្រាប់រ៉ូកែតឆ្លងព្រំដែនដោយភាគីទាំងពីរបានបង្កើនក្ដីបារម្ភថា អាចផ្ទុះសង្រ្គាមពេញបន្ទុកនៅមជ្ឈិមបូព៌ា។ យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារតាមអាកាសលើរដ្ឋធានីលីបង់បានសម្លាប់លោក អ៊ីប្រាហ៊ីម គូបៃស៊ី (Ibrahim Qubaisi) ដែលខ្លួនបាននិយាយថាជាមេបញ្ជាការកងកម្លាំងមីស៊ីល និងរ៉ូកែតរបស់ក្រុមប្រដាប់អាវុធហេសបូឡា។ ប្រភពសន្តិសុខពីរនៅក្នុងប្រទេសលីបង់បានហៅលោកថាជាឥស្សរជនឈានមុខគេនៅក្នុងផ្នែករ៉ូកែតរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ ក្រោយមកយោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអាកាសក៏បានបើកការវាយប្រហារយ៉ាងសន្ធាប់លើគោលដៅរបស់ក្រុមហេសបូឡា នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ផងដែរ

ប្រជាជនលីបង់ដែលភ័យខ្លាច បានរត់ភៀសខ្លួនចេញពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល

ក្រុមគ្រួសារជាច្រើនមកពីភាគខាងត្បូងប្រទេសលីបង់ បានស្ថិតនៅលើផ្លូវហាយវ៉េដ៏ចង្អៀត នៅភាគខាងជើង កាលពីថ្ងៃចន្ទ ដោយបានរត់ភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល សម្រាប់អនាគតមិនច្បាស់លាស់ដោយដាក់កូនៗរបស់ពួកគេនៅលើភ្លៅ ហើយវ៉ាលីចងភ្ជាប់ទៅនឹងដំបូលរថយន្ត ខណៈផ្សែងខ្មៅ បានហុយឡើងនៅខាងក្រោយពួកគេ។ រថយន្តតូច រថយន្តប្រភេទទេសចរណ៍ និងរថយន្តភីកអាប់ រាប់សិបគ្រឿងត្រូវបានផ្ទុកដោយរបស់របរនិងពេញដោយមនុស្ស ខណៈក្រុមគ្រួសារផ្សេងៗទៀតបានភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ ដោយយកតែរបស់របរចាំបាច់ប៉ុណ្ណោះ ខណៈគ្រាប់ផ្លោងធ្លាក់ដូចទឹកភ្លៀង មកពីខាងលើ។ ក្រុមហេសបូឡានៅប្រទេសលីបង់ និងអ៊ីស្រាអែល បាននឹងកំពុងបាញ់តគ្នាឆ្លងព្រំដែន

UN អនុម័តកិច្ចព្រមព្រៀងសម្រាប់អនាគតដើម្បីឆ្លើយតបបញ្ហាប្រឈមពិភពលោក

អំឡុងវេទិកាសម្រាប់អនាគតពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា បណ្ដាប្រទេសសមាជិកបានសាទរលើការអនុម័តកិច្ចព្រមព្រៀងសម្រាប់អនាគត ដោយមិនឆ្លងកាត់ការបោះឆ្នោត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពិភពលោកនៅពេលបច្ចុប្បន្ន និងអនាគត។ កិច្ចព្រមព្រៀងនេះ បានផ្ដួចផ្ដើមសកម្មភាពចំនួន៥៨ ដែលត្រូវចូលរួមគ្នាអនុវត្តដូចជាការតាំងចិត្តគាំទ្រកិច្ចសហការពហុនិយម ការដោះស្រាយបម្រែបម្រួលអាកាសធាតុ។ លើសពីនេះ កិច្ចព្រមព្រៀងក៏មានបញ្ចូលការធ្វើកំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិផងដែរ។​ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសទាំងអស់បង្ហាញទឹកចិត្តនិងទស្សនវិស័យយ៉ាងពេញទំហឹងក្នុងការ​លើកកម្ពស់ប្រសិទ្ធភាពនិងបរិយាបន្នរបស់អង្គការអន្តរជាតិនានា ក៏ដូចជាទំនាក់ទំនងពហុភាគី។

លោក Trump ថាខ្លួននឹងមិនឈរឈ្មោះបោះឆ្នោតទៀតទេ ប្រសិនបើបរាជ័យនៅខែវិច្ឆិកា

លោក Donald Trump មកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោកនឹងមិនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីអាមេរិកជាលើកទីបួនជាប់ៗគ្នាទៀតនោះទេ ប្រសិនបើលោកចាញ់ការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ ដោយនិយាយថា «នេះជាលើកចុងក្រោយហើយ» នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (២២ កញ្ញា)។ នៅពេលត្រូវសាកសួរថា តើលោកមើលឃើញខ្លួនឯងឈរឈ្មោះបោះឆ្នោតម្តងទៀតឬទេក្នុងរយៈពេល ៤ឆ្នាំខាងមុខ ប្រសិនបើលោកមិនទទួលបានជោគជ័យក្នុងកិច្ចប្រឹងប្រែងជាលើកទី៣ជាប់ៗគ្នាសម្រាប់តំណែងសេតវិមាន លោកអតីតប្រធានាធិបតីវ័យ ៧៨ឆ្នាំរូបនេះ បានប្រាប់កម្មវិធីទូរទស្សន៍មួយថា