ក្នុងថ្ងៃគម្រប់ខួប១ឆ្នាំនៃការវាយប្រហារក្រុមហាម៉ាសលើអុីស្រាអែល ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Danny Danon បានប្រកាសគោលជំហររបស់ខ្លួន ក្នុងការដណ្ដើមយកចំណាប់ខ្មាំងពីក្រុមហាម៉ាសមកវិញ។ ទាំងមេដឹកនាំ និងប្រជាជនអុីស្រាអែលមួយចំនួន បានគាំទ្រឱ្យបន្តសង្គ្រាម ក្នុងបំណងនាំយកចំណាប់ខ្មាំងត្រឡប់មកវិញ។ តាមការបញ្ជាក់របស់យោធាអុីស្រាអែល ចំណាប់ខ្មាំងជាង១០០នាក់ទៀត កំពុងនៅក្នុងដៃក្រុមហាម៉ាស។ «UN បានបរាជ័យលើកាតព្វកិច្ច ដ៏សាមញ្ញរបស់ខ្លួនក្នុងការការពារជនស្លូតត្រង់ និងការថ្កោលទោសមនុស្សអាក្រក់(ក្រុមហាម៉ាស)»។ ឯកអគ្គរដ្ឋទូតអុីស្រាអែល បានបង្ហាញការខកចិត្តបែបនេះ