• The People Post

ហេតុអ្វី​យុវវ័យ​ឥឡូវ​ឧស្សាហ៍​ភ្លេចភ្លាំង​?

មូលហេតុ​នៃ​ការ​ភ្លេចភ្លាំង​ក្នុងចំណោម​យុវវ័យ​   ​ការចងចាំ​អាចបែងចែក​ជា​ពីរ​ប្រភេទ​ធំៗ​គឺ ការចងចាំ​រយៈពេល​ខ្លី និង​ការចងចាំ​រយៈពេល​វែង​។​ ​ការចងចាំ​រយៈពេល​ខ្លី សំដៅលើ​សមត្ថភាព​ក្នុងការ​ចងចាំ​ព្រឹត្តិការណ៍ ឬ​ព័ត៌មាន​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយនេះ​។ ផ្ទុយទៅវិញ ការចងចាំ​រយៈពេល​វែង​ពាក់ព័ន្ធ​នឹង​បទពិសោធន៍ និង​ការតភ្ជាប់​ពី​អតីតកាល​។ នៅពេលដែល​មនុស្ស​វ័យ​ក្មេង​មាន​បញ្ហា​ជាមួយនឹង​ការចងចាំ​មួយ ឬ​ទាំងពីរ​ប្រភេទ​នេះ ពួកគេ​ច្រើនតែ​ភ្លេចភ្លាំង​។ មូលហេតុ​នៃ​ស្ថានភាព​នេះ​ចំពោះ​មនុស្ស​វ័យក្មេង​អាច​រួមមាន​: ​ភាព​តានតឹង​នៅ​កន្លែងធ្វើការ​ ​យុវវ័យ​ជាច្រើន​ត្អូញត្អែរ​អំពី​សមត្ថភាព​ចងចាំ​របស់​ពួកគេ មិនមែន​ដោយសារ​ជំងឺ​ជាក់ស្តែង​នោះទេ ប៉ុន្តែ​ភាគច្រើន​គឺ​ដោយសារតែ​សម្ពាធ​ពី​រោគសញ្ញា​ថប់​បារម្ភ ធ្លាក់​ទឹកចិត្ត

អុីស្រាអែល បើកការវាយប្រហារផ្លូវគោកលើតំបន់ភាគខាងត្បូងលីបង់

នៅក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី១ ខែតុលា យោធាអុីស្រាអែល បានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺមានការគាំទ្រដោយកងកាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ដោយផ្តោតលើក្រុមហេសប៉ូឡា នៅក្នុងភូមិក្បែរព្រំដែនរបស់ខ្លួន។ ក្នុងប្រតិបត្តិការនេះ អុីស្រាអែល បានចាត់ទុកជាសង្រ្គាមមានកម្រិត និងផ្តោតលើក្រុមហាសប៉ូឡាប៉ុណ្ណោះ ពោលគឺផ្ទុយពីប្រតិបត្តិការយោធានៅតំបន់កាហ្សា ដែលអុីស្រាអែល អះអាងថា ជាសង្រ្គាមពេញលេញ។ ជាសម្ព័ន្ធមិត្តដ៏សំខាន់ អាម៉េរិក បានបញ្ជាក់ថា

ពីនេះ ពីនោះ រូបត្លុក ក្មេងៗប្រឹងរៀនវ៉ើយ…ទុកឲ្យចាស់ៗ…!

ចាស់ៗមួយចំនួនណែនាំក្មេងៗ ឬប្រៀនប្រដៅក្មេងៗឲ្យធ្វើនេះ ឬកុំឲ្យធ្វើនោះ។ តែខ្លួនឯងវិញ ក៏មិនសូវបានប្រតិបត្តិដែរ។ ចាស់ៗខ្លះ មិនចូលចិត្តរៀន ឬមិនចូលចិត្តអានសៀវភៅខ្លួនឯងទេ តែប្រាប់ក្មេងៗឲ្យរៀន ឬឲ្យអានសៀវភៅ។ ចាស់ៗខ្លះប្រាប់ក្មេងៗកុំឲ្យផឹក តែខ្លួនឯងផឹកសាហាវ។ ជាការល្អដែលចាស់ៗជួយប្រៀនប្រដៅក្មេងៗ។ តែបើចាស់ៗអនុវត្តមុនក្មេងៗ ជាការប្រសើរជាង៕

ទីប្រឹក្សាសន្តិសុខមាតុភូមិអាមេរិក៖ អាចនឹងមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារព្យុះ Helene

ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោកស្រី Liz Sherwood-Randall កាលពី​ថ្ងៃ​ចន្ទ (ទី៣០ ខែកញ្ញា) បាននិយាយថា អាចមានអ្នកស្លាប់រហូតដល់ ៦០០នាក់ ដោយសារ​ព្យុះ​សង្ឃរា Helene ដែលបានបោកបក់ចូលរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍​កណ្ដាល​សប្ដាហ៍​កន្លង​មក ហើយបានធ្វើដំណើរឆ្ពោះទៅភាគខាងជើង ដោយបានបំផ្លិចបំផ្លាញបណ្តាញអគ្គិសនី និង​ជន់​លិច​ទីក្រុងនានា នៅទូទាំងតំបន់លាតសន្ធឹងដ៏ធំល្វឹងល្វើយនៃភាគអាគ្នេយ៍។ លោកស្រី

បុណ្យភ្ជុំបិណ្ឌ ៖ ពុទ្ធបរិស័ទ្ធគួរស្វែងយល់ពីតេយ្យវត្ថុ និងគ្រឿងកំប៉ុងផ្អែមមុនធ្វើការប្រគេនព្រះសង្ឃ

ជាទូទៅ​នាឱកាសពិធីបុណ្យព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ្ធតែងតែរៀបចំបាយម្ហូប ឬចង្ហាន់ជូនដូនតា អ្នកមានគុណ និងឪពុកម្ដាយជាព្រះរស់ក្នុងផ្ទះ ដើម្បីជាការបង្ហាញនូវការដឹងគុណ និងក្ដីគោរពចំពោះពួកគាត់។ ជាមួយគ្នានេះ ការរៀបចំគ្រឿងរណ្ដាប់ បាយម្ហូបអាហារ សម្ភារៈផ្សេងៗសម្រាប់យកទៅវត្តអារាមទៀតសោត ក៏គួរ​ត្រូវគិតគូរពីផលប្រយោជន៍ គុណសម្បត្តិ និងគុណវិបត្តិដែលអាចបង្កជាផលប៉ះពាល់ដល់អ្នកទទួលទានផងដែរ។ ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា

មេបក្សប្រឆាំងនិរទេសខ្លួនរបស់វ៉េណេហ្ស៊ុយអេឡា ចូលរួមបាតុកម្មប្រឆាំងលោក Maduro នៅទីក្រុងម៉ាឌ្រីដ

មេដឹកនាំបក្សប្រឆាំងវ៉េណេហ្ស៊ុយអេឡា លោក Edmundo Gonzalez (អេម៉ុនដូ ហ្កនហ្សាលេស) បានចូលរួមនៅក្នុងការតវ៉ា នាទីក្រុង Madrid (ម៉ាឌ្រីដ) ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (ទី២៨ ខែកញ្ញា) ដោយទាមទារឲ្យមានការទទួលខុសត្រូវ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសរបស់ប្រទេសវេណេហ្ស៊ុយអេឡា។ លោក Gonzalez ដែលបានរស់នៅនិរទេសខ្លួន ក្នុងប្រទេសអេស្ប៉ាញ