• The People Post

កាត់បន្ថយខ្លះក៏ល្អ ! ភេសជ្ជៈ​អាច​បង្កើន​គ្រោះថ្នាក់​ជំងឺ​ផ្លូវដង្ហើម

មនុស្ស​ប្រហែល​ជា ១៧.០០០​នាក់ ដែល​មាន​អាយុ​យ៉ាងតិច ១៦​ឆ្នាំ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី​ត្រូវបាន​សួរ​ពី​ការបរិភោគ​ភេសជ្ជៈ​របស់​ពួកគេ ដូចជា ទឹកក្រូច​កំប៉ុង ទឹក​សុទ្ធ​មាន​រសជាតិ ទឹក​ក្រូចឆ្មារ​ដែល​មាន​ជាតិ​ស្ករ និង​ភេសជ្ជៈ​កីឡា ​។​ ​ ​ច្រើនជាង ១០​ភាគរយ​នៃ​អ្នកចូលរួម​បាន​និយាយថា ពួកគេ​បរិភោគ​ភេសជ្ជៈ​ច្រើន​ជាង​កន្លះ​លីត្រ​ក្នុង​មួយថ្ងៃ​។​ ​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ១៣,៣​ភាគរយ​នៃ​អ្នកចូលរួម​មាន​ដែល​ជំងឺ​ហឺត និង១៥,៦​ភាគរយ ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ

អាមេរិក ប្រកាសការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលTHAAD ដល់អ៊ីស្រាអែល ខណៈមានភាពតានតឹងជាមួយអ៊ីរ៉ង

យោធាអ៊ីស្រាអែលបានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល ថាអាដ (THAAD) ក្នុងប្រទេសអ៊ីស្រាអែល ខណៈមានភាពតានតឹងជាមួយអ៊ីរ៉ង់។ វិទ្យុកងទ័ពអ៊ីស្រាអែលបានហៅចំណាត់ការនេះថាជាផ្នែកនៃការត្រៀមឆ្លើយតបរបស់អ៊ីស្រាអែលដែលរំពឹងទុកចំពោះការឆ្លើយតបការវាយប្រហារដោយមីស៊ីលនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់។ ស្របពេលត្រូវបានពិពណ៌នាថាជាការដាក់ពង្រាយលើកដំបូងនោះ សហរដ្ឋអាមេរិកបានប្រកាសពីការបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីលTHAAD ជាបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ២០១៩ ជាផ្នែកនៃសមយុទ្ធការពាររួមគ្នា។ គេនៅតែមិនច្បាស់ថាតើការដាក់ពង្រាយបច្ចុប្បន្នគឺជាសកម្មភាពអចិន្ត្រៃយ៍ឬយ៉ាងណា។ ប្រព័ន្ធប្រឆាំងមីស៊ីល THAAD ផលិតដោយក្រុមហ៊ុន Lockheed Martin គឺជាអាវុធការពារដែលមានគោលបំណងស្ទាក់ចាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យមកម្រិតខ្ពស់។

ចិនគំរាមចាត់វិធានការពាណិជ្ជកម្មបន្ថែមទៀតលើកោះតៃវ៉ាន់ ក្រោយរិះគន់សុន្ទរកថារបស់មេដឹកនាំកោះនេះ

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនកំពុងសិក្សាវិធានការពាណិជ្ជកម្មបន្ថែមទៀតប្រឆាំងនឹងកោះតៃវ៉ាន់ ពីរថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានរិះគន់សុន្ទរកថារបស់លោក ឡៃ ឈីង-ទ (Lai Ching-te)មេដឹកនាំកោះនេះ ។ ក្រសួងចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលជាគណបក្សកាន់អំណាចរបស់តៃវ៉ាន់ ពុំបានចាត់វិធានការជាក់ស្តែងណាមួយដើម្បីដកការរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសចិននោះទេ។ ប្រភពដដែលបានបន្ថែមថា នាពេលបច្ចុប្បន្ននេះ នាយកដ្ឋានពាក់ព័ន្ធ (រដ្ឋាភិបាលចិន) កំពុងសិក្សាវិធានការបន្ថែមទៀត ដោយផ្អែកលើការសន្និដ្ឋាននៃការស៊ើបអង្កេតលើរបាំងពាណិជ្ជកម្មពីតៃវ៉ាន់ប្រឆាំងនឹងប្រទេសចិន។ គោលនយោបាយចិនរបស់កោះតៃវ៉ាន់ដែលបង្កើតក្រុមប្រឹក្សាកិច្ចការដីគោកបាននិយាយថា ខ្លួនមានការសោកស្ដាយ

ជប៉ុន បារម្ភពីកំណើនមនុស្សចាស់ដែលគ្មានសាច់ញាតិ

មនុស្សដែលគ្មានសាច់ញាតិមានអាយុលើសពី៦៥ឆ្នាំ ត្រូវបានគេរំពឹងថានឹងកើនឡើង ១,៥ដងនៅឆ្នាំ ២០៥០ ដែលស្មើនឹង១០ភាគរយនៃក្រុមមនុស្សចាស់។ នេះបើយោងតាមការប៉ាន់ប្រមាណដោយវិទ្យាស្ថានស្រាវជ្រាវជប៉ុន។ ក្នុង​ចំណោមក្រុមមនុស្សចាស់ដែលមិនមានកូន ចៅ ឬសាច់ញាតិ នឹង​​កើនជិត ៤,៥ លាន​នាក់​ នៅ ឆ្នាំ២០៥០។ ពួកគេ​នឹង​គ្មាន​អ្នក​ណា​ឧបត្ថម្ភ​​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ថែទាំ​ទេ ហើយ​ពេល​ពួកគេ​ ស្លាប់​ក៏​គ្មាន​អ្នក​ណា​ទទួល​សាកសព​ដែរ។ នៅឆ្នាំ២០២៤ ជប៉ុនមានមនុស្សចាស់ជាង

ជាតិស្ករនឹងមិនឡើងខ្ពស់ ពេលដែលអ្នកមិនប៉ះពាល់អាហារនេះ

អាហារដែលបំពងខ្លាញ់ទាំងឡាយ អ្នកគួរតែកុំបរិភោគឲ្យសោះ ព្រោះវាមានផ្ទុកជាតិខ្លាញ់ខ្ពស់ ដោយញ៉ាំយូរទៅ នឹងងាយធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែម។ ជាពិសេស អ្នកក៏អាចឡើងទម្ងន់ខ្លាំងដោយមិនដឹងខ្លួនផងដែរ។ ភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ទាំងឡាយក៏អ្នកគួរតែចៀសកុំញ៉ាំច្រើនផងដែរ ព្រោះនៅពេលដែលអ្នកផឹកកាន់តែច្រើន ជាតិស្ករនឹងឡើងកាន់តែខ្ពស់។ ជាហេតុដែលធ្វើឲ្យយូរទៅអ្នកនឹងប្រឈមជំងឺទឹកនោមផ្អែម។ ដូចនេះ អ្នកគួរតែកុំញ៉ាំឲ្យសោះប្រសិនជាអាច។ សាច់ដែលមានខ្លាញ់ច្រើន និងគ្រឿងក្នុងសត្វ អ្នកមិនគួរពិសារច្រើននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកលើសជាតិខ្លាញ់។ នៅពេលដែលលើសយូរទៅ នឹងធ្វើឲ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។

ក្នុងពេល២នេះ ជាពេលដែលល្អក្នុងការប៉ូវខួរក្បាលកូនឲ្យឆ្លាតខ្លាំង

ពេលដំបូងដែលអាចប៉ូវខួរក្បាលកូនបាន គឺជាពេលដែលអ្នកត្រៀមមានផ្ទៃពោះ។ ក្នុងកន្លះឆ្នាំមុននឹងអ្នកត្រៀមមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន។ នៅពេលដែលសុខភាពអ្នករឹងមាំ ហើយផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើន នោះពេលដែលអ្នកមានផ្ទៃពោះ នឹងល្អចំពោះកូនខ្លាំងណាស់។ ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលជួយដល់ខួរក្បាលកូនឲ្យបានច្រើន ដូចជាត្រីជាដើម។ ការពិសារបែបនេះ ទើបកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមទាំងនោះ ដោយអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ។ ក្រោយពេលដែលអ្នកសម្រាលកូនរួច បើអ្នកឲ្យកូនបៅទឹកដោះ អ្នកគួរតែញ៉ាំអាហារដែលជំនួយដល់ខួរក្បាលកូន ទើបកូនអាចទទួលបានសារធាតុទាំងនោះតាមទឹកដោះអ្នក។ ជាពិសេស