• The People Post

ក្នុងពេល២នេះ ជាពេលដែលល្អក្នុងការប៉ូវខួរក្បាលកូនឲ្យឆ្លាតខ្លាំង

ពេលដំបូងដែលអាចប៉ូវខួរក្បាលកូនបាន គឺជាពេលដែលអ្នកត្រៀមមានផ្ទៃពោះ។ ក្នុងកន្លះឆ្នាំមុននឹងអ្នកត្រៀមមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន។ នៅពេលដែលសុខភាពអ្នករឹងមាំ ហើយផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើន នោះពេលដែលអ្នកមានផ្ទៃពោះ នឹងល្អចំពោះកូនខ្លាំងណាស់។ ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលជួយដល់ខួរក្បាលកូនឲ្យបានច្រើន ដូចជាត្រីជាដើម។ ការពិសារបែបនេះ ទើបកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមទាំងនោះ ដោយអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ។ ក្រោយពេលដែលអ្នកសម្រាលកូនរួច បើអ្នកឲ្យកូនបៅទឹកដោះ អ្នកគួរតែញ៉ាំអាហារដែលជំនួយដល់ខួរក្បាលកូន ទើបកូនអាចទទួលបានសារធាតុទាំងនោះតាមទឹកដោះអ្នក។ ជាពិសេស

ចិនដាក់ចេញនូវគោលនយោបាយជំរុញសេដ្ឋកិច្ចប្រទេសបន្ថែម

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៨ ខែតុលា លោក Zheng Shanjie ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចចិន (NDRC) បានប្រកាសដោយសុទិដ្ឋនិយមថា ៖« យើងមានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ ស្របពេលនៅតែរក្សាបាននូវស្ថិរភាព សុខភាពល្អ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»​។ ទីភ្នាក់ងារនេះ ក៏បានប្រកាសថាខ្លួននឹងបែងចែកថវិកា ២០០ពាន់លានយ័ន (២៨ពាន់លានដុល្លារ)សម្រាប់គម្រោងវិនិយោគរបស់រដ្ឋាភិបាលក្នុងតំបន់នៅឆ្នាំនេះ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច។ ផែនការទាំងនេះ

មន្ត្រីក្រុមហេសបូឡានិយាយថា ការប្រយុទ្ធជាមួយអ៊ីស្រាអែល ទើបតែជាការចាប់ផ្តើម

ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក Mohammed Afif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃសុក្រថា ក្រុមហេសបូឡា បានបដិសេធថាក្រុមនេះមានអាវុធដែលបានរក្សាទុកនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់។ លោក Afif និយាយថា អាទិភាពរបស់ក្រុមនៅពេលនេះ គឺការកម្ចាត់អ៊ីស្រាអែល ប៉ុន្តែខ្លួនក៏បើកចំហចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបញ្ឈប់ «ការឈ្លានពាន»។ ការវាយលុកលើទីក្រុង Tel Aviv ទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយអ្វីដែលបានកើតឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅក្រុង

កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់មីស៊ីល Taurus ជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ

ក្រុមមន្ត្រីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា កងទ័ពអាកាស បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដែលពាក់ព័ន្ធនឹងមីស៊ីល Taurus រយៈចម្ងាយឆ្ងាយពីអាកាសទៅដី ដែលជាសមយុទ្ធលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ចំពេលមានការគំរាមកំហែងដោយនុយក្លេអ៊ែរ និងមីស៊ីលឥតឈប់ឈររបស់កូរ៉េខាងជើង។ នៅក្នុងការសាកល្បងដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំង F-15K បានបាញ់មីស៊ីល Taurus ដែលហោះបានចម្ងាយ ៤០០គីឡូម៉ែត្រ និងបានបាញ់ដោយជោគជ័យលើគោលដៅដែលបានកំណត់ទុកជាមុន

មិនបានទេ ! រោគ​សញ្ញា​ជំងឺ​បាក់ទឹកចិត្ត​ដោយ​មិនដឹង​ខ្លួន

ភាគច្រើន​មនុស្ស​សុទ្ធតែ​ដឹង​ពី​រោគ​សញ្ញា​ផ្នែក​ផ្លូវចិត្ត​នៃ​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​រោគ​សញ្ញា​លើ​រាង​កាយ​ទាក់ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត​តែងតែ​ត្រូវ​បាន​មើល​រំលង ដោយសារ​តែ​រោគ​សញ្ញា​ទាំងនោះ​ហាក់ដូចជា​មិន​មានការ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ទេ ។ ដើម្បី​អាច​កត់សម្គាល់​ពី​ជំងឺ​បាក់ទឹកចិត្ត អ្នក​ក៏​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​របស់​វា​ចំពោះ​រាង​កាយ​ផង​ដែរ ។ ដោយសារ​វា​អាច​ជួយ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់​ពេល ។ សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ដែល​អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍ ៖ ១-​ស្រក ឬ​ឡើង​ទម្ងន់ ជំងឺ​បាក់ទឹកចិត្ត​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​ដែល​គ្រប់គ្រង​ចំណង់​អាហារ និង​អាច​ធ្វើ​ឱ្យ​អ្នក​ចង់​ញ៉ាំ​ច្រើន ឬ​តិច​ជាង​ធម្មតា ។ ស្រប​ពេល​គ្នា​នេះ​ដែរ បញ្ហា​ដំណេក​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ក៏​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​ផង​ដែរ

អាហារ​កែច្នៃ​ជ្រុល​៖ សត្រូវ​លេខ​១​របស់​សុខភាព បង្ក​ជំងឺ​…

ក្នុង​ឆ្នាំ 2022 ទស្សនាវដ្ដី American Journal of Clinical Nutrition បាន​បោះពុម្ពផ្សាយ​ការសិក្សា​ស្ទង់​មតិ​លើ​បុគ្គល​ចំនួន 40,937 នាក់ ដោយ​ផ្តោតលើ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​មនុស្សពេញវ័យ​ពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2018 ។ លទ្ធផល​បាន​បង្ហាញថា​សមាមាត្រ​នៃ​កាឡូរី​ដែល​បានមកពី​អាហារ​កែច្នៃ​ជ្រុល​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។ ​នៅ​ឆ្នាំ 2018 57%