• The People Post

ការវិលមកវិញវត្ថុបុរាណខ្មែរ ប្រៀបដូចជាការនាំព្រលឹងដូនតា ដែលបានឃ្លាតចាកឆ្ងាយពីទឹកដី មកស្រុកកំណើតមកវិញ

វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET)នៅសហរដ្ឋអា ម៉េរិក មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី គឺព្រះនាងឧមា ធ្វើពីថ្មភក់កាលពីអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌

គួរឱ្យរីករាយមេប៉ូលីស បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ការពួនស្នាក់ចាប់ ផាកពិន័យ អ្នកធ្វើដំណើរ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់ដល់ប៉ូលីសចរាចរណ៍ ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ពួនស្នាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។ អគ្គស្នងការនគរបាលជាតិគូសបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើផែនការអនុវត្តឲ្យបានច្បាស់លាស់ តាមអ្វីដែលជាការណែនាំ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេនាធិការ នឹងធ្វើការតាមដានជាប់ជាប្រចាំ។ ប៉ុន្ដែមុននឹងអនុវត្តការរឹតបន្ដឹងច្បាប់ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន តាមមធ្យោបាយនានា ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គម។ ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍

កម្ពុជាស្វាគមន៍ការវិនិយោគពីកាណាដា

ក្រុមហ៊ុន Lee Li Holdings Group របស់កាណាដា បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជាដូចជា វិស័យឧស្ម័ន និងប្រេង វិស័យសុខាភិបាល មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង វិស័យយានយន្ត។ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ស្វាគមន៍និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយសាងសង់រួច គឺមានកម្ពស់ ៥៣០ម៉ែត្រ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយសាងសង់រួច មានប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% ហើយ។ ស្ពាននេះជាផ្នែកនៃផ្លូវជាតិលេខ១០ពី ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ធនធានត្រីទឹកសាបកម្ពុជាដ៏អស្ចារ្យ មានផ្សោតនិងបបែលយក្ស

បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ១០៥ក្បាល។ ជាមួយគ្នានេះ កម្ពុជាមាន បបែលទឹកសាបទម្ងន់ប្រមាណ ៣០០គីឡូក្រាម បានកត់ត្រាជាត្រីទឹកសាបធំជាងគេបង្អស់នៅលើពិភពលោកនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគណៈកម្មការ Guiness World Record។ ធម្មជាតិកម្ពុជាពិតជាអស្ចារ្យ។

ពូៗ អ្នកធាក់ស៊ីក្លូសប្បាយចិត្ត

ពូៗ អ្នកធាក់ស៊ីក្លូ ចំនួន៥០នាក់ ទទួលអំណោយពី អ្នកស្រី ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង មានអង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេះ មី២កេះ ត្រីខកំប៉ុង១យួរ អាហារមួយកញ្ចប់ និងថវិកា១០ម៉ឺនរៀល។