• The People Post

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយសាងសង់រួច គឺមានកម្ពស់ ៥៣០ម៉ែត្រ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ក្រោយសាងសង់រួច មានប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% ហើយ។ ស្ពាននេះជាផ្នែកនៃផ្លូវជាតិលេខ១០ពី ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ធនធានត្រីទឹកសាបកម្ពុជាដ៏អស្ចារ្យ មានផ្សោតនិងបបែលយក្ស

បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ១០៥ក្បាល។ ជាមួយគ្នានេះ កម្ពុជាមាន បបែលទឹកសាបទម្ងន់ប្រមាណ ៣០០គីឡូក្រាម បានកត់ត្រាជាត្រីទឹកសាបធំជាងគេបង្អស់នៅលើពិភពលោកនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគណៈកម្មការ Guiness World Record។ ធម្មជាតិកម្ពុជាពិតជាអស្ចារ្យ។

ពូៗ អ្នកធាក់ស៊ីក្លូសប្បាយចិត្ត

ពូៗ អ្នកធាក់ស៊ីក្លូ ចំនួន៥០នាក់ ទទួលអំណោយពី អ្នកស្រី ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង មានអង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេះ មី២កេះ ត្រីខកំប៉ុង១យួរ អាហារមួយកញ្ចប់ និងថវិកា១០ម៉ឺនរៀល។

នេះជាចំនុចចាប់ផ្តើមព្រែកជីកហ្វូណនតេជោនិងជាកន្លែងត្រៀមបើកការដ្ឋាននៅជាង៣០ថ្ងៃទៀត

កក្កដា សីហា។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹកបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។ ដូចននេះ បើរាប់ពីថ្ងៃនេះទៅ នៅសល់ប្រមាណជា ៣៤ថ្ងៃទៀតប៉ុណ្ណោះ។ នៅក្នុងរូបភាពខាងលើនេះ ជាភូមិសាស្រ្ត ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីដែលជាចំនុចចាប់ផ្តើម នៃព្រែកជីក។ ទីនេះជាកន្លែងត្រូវប្រារព្ឋពិធីបើកការដ្ឋាននៅថ្ងៃទី៥សីហាខាងមុខ

ទំនាក់ទំនង ដើម្បីប្រជាពលរដ្ឋនិងប្រទេសជាតិ

រដ្ឋសភាកម្ពុជា និងរដ្ឋសភាម៉ាឡេស៊ីពង្រឹងកិច្ចសហប្រតុបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ។ ទំនាក់ទំងរដ្ឋសភានិងរដ្ឋសភា នឹងជំរុញដល់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និវគោលការណ៍ពហុនិយម ជាដើម។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធុបតី ឃួន សុដារី បានជួបពិភាក្សាជាមួយ ទួតថ្មីប្រទេសម៉ាឡេស៊ី ជុំកិច្ចសហប្រតិបត្តិការនេះ នៅព្រឹកទី១កក្កដា ២០២៤នេះ៕

ដើម្បីផលប្រយោជន៍ប្រជាជន រដ្ឋសភាកម្ពុជាបានបន្តថែរក្សា និងពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានា

ដើម្បីផលប្រយោជន៍ប្រជាជន រដ្ឋសភាកម្ពុជាបានបន្តថែរក្សា និងពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាមិនថាឆ្ងាយជិតនោះឡើយ ឱ្យកាន់តែស៊ីជម្រៅនិងសកម្មភាពឡើងបន្ថែមទៀត។ ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា បានជំរុញដល់ទំនាក់ទំនងប្រជាជននិងប្រជាជនដែលនាំមកនូវផលប្រយោជន៍ជាច្រើនលើវិស័យទេសចរណ៍ ការអប់រំ វប្បធម៌ សេដ្ឋកិច្ច វិនិយោគ ជាដើម។ នៅពាក់កណ្តាលខែកក្កដាខាងមុខនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គ្រោងបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ៕