• The People Post

រីករាយទិវាលោកឪពុក (Happy Father’s Day)

មានអ្វីចង់និយាយទៅកាន់ពុករបស់នាក់ទេ? ថ្ងៃនេះទិវាឪពុក!!-កូនស្រឡាញ់លោកពុក -អរគុណពុកដែលតស៊ូបីបាច់ថែរក្សាកូនៗ និងគ្រួសារ។ -អរគុណពុក ដែលតស៊ូមិនខ្លាចហត់នឿយ ទោះត្រូវភ្លៀង ក្តៅរងារយ៉ាងណា មិនរុញរាលដែលដើម្បីកូន។ ពុកធ្វើការងារគ្រប់យ៉ាងដើម្បីកូន។ -ពុកលើកដាក់លីសែង គ្រប់ការងារដើម្បីបានប្រាក់មកផ្តត់ផ្គង់កូនសិក្សារៀនសូត្រ។ -ពុកមិនដែលថាទេ រាល់សំណើកូន ទោះបីពុកគ្មាន។ -ពុកថាខ្លួនគ្មានចំណេះ តែពុកមិនឱ្យកូនល្ងង់ឡើយ។ -ទោះឈឺក៍ពុកមិនថ្ងូរដើម្បីកូន -ទោះធ្ងន់ពុកមិនដាក់ដើម្បីកូនៗ គុណឪពុកមហាធំគ្មានអ្វីប្រៀបបាន

អភិវឌ្ឌ្ឍន៍ព្រំដែន

ស្អាត់ៗណាស់ ផ្ទះចែកជូន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន តាមព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង។ នៅស្វាយរៀងផ្ទះជាង ៥០០ខ្នង ហើយបានចែកជូន ខណៈដែល អតីតយុទ្ធជនដែលឈរជើងនៅតាមខ្សែបន្ទាប់ព្រំដែន បានទទួលដីសម្រាប់ ប្រើប្រាស់បម្រើជីវភាពបន្ថែម។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

៥ចំនុចគួរដឹងពី រមណីយដ្ឋានភ្នំសំពៅ ខេត្តបាត់ដំបង

១. ភ្នំសំពៅ មានកំពស់ប្រមាណជា ១០០ ម៉ែត្រ មានផ្លូវអាចឡើងដោយ រថយន្ត និងម៉ូតូទៅដល់កំពូលភ្នំបាន, មានកាំជណ្តើរ ជាទូទៅសម្រាប់ដើរចុះដោយថ្មើរជើង។ ២,បើមើលពីចម្ងាយភ្នំនេះ មានរូបរាងស្រដៀងទៅនឹងសំពៅ លើភ្នំទាំងមូល មានល្អាង តូច ធំ រហូតដល់១២ល្អាង។ ៣. ទីតាំងភ្នំសំពៅ គឺជាសមរភូមិប្រយុទ្ធដ៍ក្តៅគគុកក្នុងសម័យសង្រ្គាម

កាន់តែរីករាយ

មានដំណឹងប្រាប់ថាទំាងអស់នេះ ជាកប៉ាល់ដែលផ្ទុកជាឧបករណ៍សម្រាប់ ជីកព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃប្រមាណ ១,៧០០លានដុល្លាររបស់កម្ពុជា។ វត្តមានកប៉ាល់ទាំងនេះ ស្របពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការបើកការដ្ឋានជីក ជីកព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។

ABA ធនាគារក្ស័យធន គឺជាព័ត៌មានដែលគេបានចែកចាយនៅលើបណ្តាញសង្គម។

ធនាគារ ABA ផ្ទាល់ថានោះ គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃការពិត “យើងខ្ញុំសូមជម្រាបថា ធនាគារ ABA នៅតែជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជា ដែលមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ សមិទ្ធផលកំណើនដ៏ល្អប្រសើរ និងមានភាគទុនរឹងមាំ ជាទីទុកចិត្តបំផុត”។នេះជាការចេញមុខមកបញ្ជាក់របស់ ABA៕

ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ

ការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ បានកំពុងដំណើរការ។ នៅពេលគម្រោងនេះសាងសង់រួចនឹងក្លាយព្រះបដិមាដ៏ធំនិងខ្ពស់ជាងគេនៅកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងនេះ មិនត្រឹមតែជាទីសក្ការៈដល់ពុទ្ធសាសនិកប៉ុណ្ណោះទេ ថែមទាំងនឹងក្លាយទៅជាតំបន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលថែមទៀតផង ។