• The People Post

សិស្សសាលាជំនាន់ថ្មី មានគំនិតច្នៃប្រឌិតនិងវិទ្យាសាស្រ្ត

វិទ្យាល័យព្រះយុគន្ធរនៅ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំតំាងពិព័រណ៍ស្នាដៃសិស្សដែលបានសិក្សាកម្មវិធីសាលាជំនាន់ថ្មី។ សាលារៀនជំនាន់ថ្មី ដែលផ្តល់ការសិក្សាបែបថ្មី ដល់សិស្សានុសិស្ស គឺរៀនឱ្យចេះ រៀនពិចារណា រៀនសិក្សាស្រាវជ្រាវ ហើយបង្កើតគម្រោង។ គម្រោងដែលសិស្សស្រឡាញនិងបានស្រាវជ្រាវនោះហើយ បានយកមកដាក់ តំាងពិព័ណ៍នាឱកាសនេះ។ សិស្សខ្លះបង្ហាញអត្ថបទស្រាវជ្រាវ អត្ថបទតែងនិពន្ឋ សិស្សខ្លះបង្ហាញការកែច្នៃម្ហូបអាហារ សិស្សខ្លះបង្ហាញស្នាដៃបច្ចេកវិទ្យា និងផលិតផលប្រើប្រាស់

អង្គរបេះដូងទេសចរណ៍និងវប្បធម៌កម្ពុជា

ត្រឈឹងត្រឈៃណាស់ទឹកដីអង្គរយើងនារដូវវស្សា។អង្គរបេះដូងទេសចរណ៍និងវប្បធម៌កម្ពុជា។ ព្រៃឈើ ជាដង្ហើមមនុស្សជាតិ សត្វរុក្ខជាតិ និងប្រាសាទបុរាណផង។ អរគុណអាជ្ញាធរជាតអប្សរា សម្រាប់រូបថតស្អាត់ៗ

សូមប្រយ័ត្នបងប្អូន មានទុរេនជ្រលក់ថ្នាំអាចខូចសុខភាព លក់លើទីផ្សារ

មានផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាជីវករ ដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់។ ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជាការ ប្រើប្រាស់សារធាតុមិនស្គាល់អំពីអត្តសញ្ញាណ ក្លែងបន្លំប្រភព សូមផ្ដល់ព័ត៌មានឬដាក់ពាក្យបណ្តឹងមកកាន់៖ *

បញ្ញវន្តជំនាន់ក្រោយចាត់ទុក លោក គាត ឈន់ ជាគ្រូធំ

ក្រុមបញ្ញវន្តជំនាន់ក្រោយ ដែលជាសមាជិករដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុក លោក គាត ឈន់ អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នាក់ដឹកនាំគំរូ ជាគ្រូធំ ជាឪពុកធំ និងជាអ្នកបណ្តុះបណ្តាលដ៏ឆ្នើម ។ ក្រុមបញ្ញវន្តមាន លោក កើត រិទ្ឋ លោកយក់ ប៊ុណ្ណា លោក

WHO ត្រៀមចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើកកម្ពស់វិស័យសុខាភិបាល

អង្គការសុខភាពពិភពលោក(WHO) បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។ លោក សាយអា ម៉ាអ៊ូ ព្យូកាឡា នាយក WHO បានបញ្ជាក់ដូច្នេះពេលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក

គាំទ្រគាត់ជួយកុមារកម្ពុជាយើង

អង្គការបេះដូងជប៉ុន ដែលព្យាបាលជំងឺមហារីក(ពោះ) ដល់កុមារកម្ពុជា គម្រោងសាងសង់មន្ទីរពេទ្យថ្មីមួយទៀត ដែលមានទីតាំងនៅក្រុងតាខ្មៅ នៅឆ្នាំ២០២៥នេះ។ មន្ទីរពេទ្យនេះនឹងក្លាយជាមន្ទីរពេទ្យព្យាបាលកុមារនៅកម្ពុជា និងជាមន្ទីរពេទ្យឈានមុខមួយនៅអាស៊ីផងដែរ។ អង្គការបេះដូងជប៉ុន បានកំពុងស្វែងរកសប្បុរសជន ដើម្បីគាំទ្រការសាងសង់មន្ទីរពេទ្យនេះ។ សប្បុរសជនទំនាក់ទំនងទៅកាន់ មន្ទីរពេទ្យតាមរយៈគណនីហ្វេសប៊ុក (Facebook) របស់មន្ទីរពេទ្យ ឬគណនីតេឡេក្រាម (Telegram) ខាងក្រោម ដើម្បីក្រុមការងារទទួលបានព័ត៌មានពីការចូលរួមបរិច្ចាគរបស់សប្បុរសជន៖ –