• The People Post

អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

គុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា។

ស្រូវកសិករមួយចំនួនកំពុងយាយីដោយដង្កូវហ្វូង

ស្រូវកសិករ នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានកំពុងរងនូវការបំផ្លិចបំផ្លាញពីហ្វូងដង្កូវហ្វូង ដែលបានធ្វើឲ្យដំណាំស្រូវរបស់ពួកគាត់ ភាគច្រើនមិនអាចលូតលាស់បាន។ តាមមន្រ្តីមាន ខេត្ត១៥ ស្រូវកសិកររងការ យាយីពីសត្វដង្កូវហ្វូងនេះ។ ក្រុមមន្រ្តី បានណែនាំដល់ប្រជាកសិករឲ្យឧស្សាហ៍ចុះមកមើលស្រែ និងមានវិធានការកំចាត់សមាសភាពចង្រៃ តាមវិធីសាស្រ្តមេកានិក និងវិធីសាស្ត្រគីមីរួមមាន៖ *ទី១៖ វិធីសាស្ត្រមេកានិក *ក៖ វិធានការការពារ៖

សូមដឹង និងត្រៀម ប្រុងប្រយ័ត្នទាំងអស់គ្នា ពីរថ្ងៃនេះកម្ពុជាមានភ្លៀងធ្លាក់ ជាមួយ ផ្គរ រន្ទះ និង ខ្យល់ សមុទ្រអាចមានរលកកម្ពស់ដល់២ម៉ែត្

ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ វាលទំនាប មានសីតុណ្ហភាព មធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាព មធ្យម អតិបរមា ៣១°C ។ ខ្យល់បក់ មក

សូមប្រយ័ត្នទាំងអស់គ្នា។ ល្បិចបោកមានច្រើន សមត្ថកិច្ចបង្ហាញល្បិចមួយ ដែលឧក្រិដ្ឋជនបោកប្រជាពលរដ្ឋ តាមរូបភាពកម្ចីអនឡាញ

ក្រុមជនខិលខូចបានព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទទួលយកសេវាកម្មកម្ចីរបស់ខ្លួន។ បន្ទាប់មកលួងលោមឲ្យជនរងគ្រោះបង់ថ្លៃសេវារដ្ឋបាល បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រក្លែងក្លាយមួយ។ ក្រោយពីជនរងគ្រោះបានបំពេញព័ត៌មានរួចរាល់ ក្រុមឧក្រិដ្ឋជនបានចោទជនរងគ្រោះធ្វើឲ្យបាត់បង់ប្រាក់ពីគណនីធនាគារក្លែងក្លាយ ព្រមទាំងគំរាមកំហែងបង្ហោះរូបភាព វីដេអូជនរងគ្រោះតាមបណ្តាញសង្គម និងបានបង្ខំឲ្យជនរងគ្រោះសងប្រាក់ត្រឡប់នោះវិញយ៉ាងច្រើន ។ អាជ្ញាធរ សូមក្រេីនរំលឹកសារជាថ្មីដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះការផ្តល់សេវាឥណទាន ឬកម្ចីអនឡាញខុសច្បាប់៕

ច្បាស់ហើយ កម្ពុជាពិតជាមាន ផ្សោតផ្កាឈូក

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញមកបញ្ជាក់ថាសមុទ្រកម្ពុជា នៅខេត្តកំពត កែប និងខត្តព្រះសីហនុ ពិតជាមានផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក មែន។ ផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក ជាធនធានកម្រក្នុងការទាក់ទាញអ្នកទេសចរ។ ក្រសួងស្នើប្រជានេសាទចូលរួមការពារ និងស្នើអ្នកប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយតែរូប ផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូកពិតប្រាកដនៅកម្ពុជា កុំយករូបភាពបរទេស ឬរូបភាពគ្មានប្រភពច្បាស់លាស់ មកផ្សាយ៕

ព្រៃកប្បាស ទឹកដីប្រវត្តិសាស្រ្តហូលផាមួងខ្មែរ

ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលស្នាដៃតម្បាញហូលផាមួង មានសំពត់ អាវ ក្រមាកន្សែង កាបូប សរុប៤៤ យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពពី ក្រសួងវប្បធម៌