• The People Post

រូបថតប្រចាំសប្តាហ៍៖ ព្រះមហាក្សត្រ​និង ​ប្រជានុរាស្ត្រ​

ព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសាកសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយជូនប្រជាពលរដ្ឋ នៅភូមិអូររំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ។

មកស្គាល់ប្រាសាទខ្មែរ៖ ប្រាសាទព្រៃមន្ទីរ សំណង់ឥដ្ឋដែលមានអាយុកាលជាង១ ០០០ឆ្នាំ

ប្រាសាទព្រៃមន្ទីរស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងតំបន់រលួស ខេត្តសៀមរាប ដែលអ្នកសិក្សាដឹងថាជាអតីតរាជធានី ហរិហរាល័យ ក្នុងសម័យអង្គរ។ អ្នកស្រាវជ្រាវបញ្ជាក់ថាម្តុំប្រាសាទព្រៃមន្ទីរ គឺរាជវាំងចាស់មុនសម័យអង្គរទៅទៀត (រវាងឆ្នាំ៧០០)។ គេបានរកឃើញសិលាចារឹករបស់ព្រះនាងជ័យទេវី នៅក្បែរបារាយណ៍ទឹកថា្ល។

អ្នកស្រុកអង្គរធំ បន់សុំទឹកភ្លៀង នៅប្រាសាទនាគព័ន្ធ ដើម្បីផ្តើមធ្វើស្រែចម្ការ

អ្នកឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀង នៅឡើយទេនៅខេត្តសៀមរាបនោះ។ ការបន់ស្រន់ជាទម្លាប់មួយរបស់អ្នកស្រុកនេះ បានធ្វើឡើងស្របពេលដែលអាកាសធាតុកំពុងឡើងកម្តៅ។ អ្នកឃុំលាងដៃបានធ្វើកិច្ចនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។ លុះដល់ព្រឹកស្អែក មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីរាប់បាត្រ និងពិធីប្រទក្សិណ៣ជុំដើម្បីចាក់ទឹកចូលក្នុងទ ដើម្បីបង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំង៤។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ៖ ការស្រាវជ្រាវគោលនយោបាយ ជាការចូលរួមនិងបង្ហាញពីភាពសកម្មរបស់ពលរដ្ឋ នៅក្នុងជួយសង្គមជាតិប្រកបដោយភាពវិជ្ជមាន

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងជាអ្នកជំនាញខាងស្រាវជ្រាវ បានលើកឡើងថា ការបង្កើតគោលនយោបាយនានា គឺជាការសម្រេចចិត្តកំពូលក្នុងការកំណត់អនាគតនៃសហគមន៍មួយ ប្រជាជាតិមួយ សង្គមមួយ ដែលទាមទារនូវការសិក្សា ពិនិត្យ និងពិចារណា លើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាព ច្បាប់-នយោបាយ សង្គម សេដ្ឋកិច្ច។ល។ ឯកឧត្តមបណ្ឌិត លើកឡើងដូច្នេះនៅក្នុងឱកាសចូលរួមពិធី

កម្ពុជាបង្ហាញគម្រោងព្រែកជីកហ្វូណន-តេជោ ដល់បណ្តាទូតនានាប្រចាំនៅភ្នំពេញ

កម្ពុជាបានអញ្ជើញឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា បង្ហាញនិងពន្យល់ អំពីគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រកម្ពុជា ដែលមានគុណប្រយោជន៍មហាសាលពាក់ព័ន្ធការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ គម្រោងនេះទទួលបានការគាំទ្រធំធេងពីប្រជាពលរដ្ឋខ្មែរ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោនេះ