• The People Post

កម្រងរូបភាព ព្រះសង្ឃ លោកតាជីយាយជី ២៧០ អង្គ/នាក់

កម្រងរូបភាព ព្រះសង្ឃ លោកតាជីយាយជី ២៧០ អង្គ/នាក់ បដិបត្តិសមថកម្មដ្ឋាន វិបស្សនា និងសមាទានធុតង្គ ចង្ក្រមនៅសង្ឃមណ្ឌលបរិស្ថានព្រៃសង្ឃវនខេត្តប៉ៃលិន កាលពីថ្ងៃ២៥ មិថុនា កន្លងមកនេះ។

ទឹកដីទុំទាវ

ខេត្តត្បូងឃ្មុំ សម្ពោធរូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន នៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។ រូបសំណាកហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និងរូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង។

ការបាញ់ថ្នាំសម្លាប់ ដង្កូវហ្វូង ដែលកំពុងបំផ្លាញដំណាំស្រូវ កសិករ នៅខេត្តព្រះសីហនុ។ ដង្កូវហ្វូង បានកំពុងយាយីស្រូវវស្សាកសិករជាច្រើនខេត្ត។

មន្រ្តីបានអំពាវនាវ​ឱ្យកសិករទាំងអស់ត្រូវតែបន្តចុះពិនិត្យស្រែជាប្រចាំ។ ក្នុងករណីជួបប្រទះ​ដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរ​មូលដ្ឋាន​​ដែលនៅជិតបំផុតតាមឃុំ-ស្រុក ដើម្បីជួយផ្តល់ការណែនាំ​ពីបច្ចេកទេស ឬរបៀបនៃការប្រើប្រាស់ថ្នាំកសិកម្មបាញ់កំចាត់ដង្កូវឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ខេត្តកំពតកំពុងសាងសង់នាឡិកាកម្ពស់ ៣៥ម៉េត្រ ដើម្បីទាក់ទាញអ្នកទរសចរ

ខេត្តកំពត កំពុងរៀបចំសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ដែលរចនាបទនៃការសាងសង់ ធ្វើឡើងដោយខ្មែរសុទ្ធសាធ។ នាឡិកានេះគ្រោងសាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ខាងមុខ ក្នុងចន្លោះខែតុលា-វិច្ឆិកា ឆ្នាំ២០២៤។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រ និងមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត បន្ទាប់ពីមានការស្ថាបនាឱ្យមានឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក

មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣

ដំណើររឿងនៃខ្សែជីវិតរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ជាខ្សែភាពយន្តមួយ ដែលបានចាក់បញ្ចាំងនាឱកាសបើកមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ក្នុងឆ្នាំ ២០២៤ កាលថ្ងៃទី២៥ ខែមិថុនា​។ មហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ក្នុងឆ្នាំ ២០២៤ នេះ បានចាប់បើកសម្ភោធជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា​ ហើយបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា។ ​ក្នុងអំឡុងពេល​៦ថ្ងៃនេះ ភាពយន្តខ្លីចំនួនជាង

ទោះមិនមែនជាសមាជិករដ្ឋសភា ក៏មានឱកាសអង្គុយកៅអី តំណាងរាស្រ្ត ដែរ

មិនខកបំណងទេ ការធ្វើដំណើរពីខេត្តបាត់ដំបងមក ពិតជាមានតម្លៃ ពួកយើងបានសិក្សាពីតួនាទីរបស់រដ្ឋសភា ភារកិច្ចតំណាងរាស្រ្ត ជាពិសេសយើងបានឃើញ និងចូលអង្គុយនៅកន្លែងតំណាងរបស់យើង អង្គុយធ្វើការ។ និស្សិត សាកលវិទ្យាល័យជាតិបាត់ដំបងជាង១០០អង្គនិងនាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅថ្ងៃទី២៦មិថុនាឆ្នាំ២០២៤នេះ។ ពួកយើងចង់ធ្វើតំណាងរាស្រ្តដែរ នេះជាបំណងប្រាថ្នារបស់យុវជនមួយចំនួន។