• The People Post

កាត់បន្ថយខ្លះក៏ល្អ ! ភេសជ្ជៈ​អាច​បង្កើន​គ្រោះថ្នាក់​ជំងឺ​ផ្លូវដង្ហើម

មនុស្ស​ប្រហែល​ជា ១៧.០០០​នាក់ ដែល​មាន​អាយុ​យ៉ាងតិច ១៦​ឆ្នាំ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី​ត្រូវបាន​សួរ​ពី​ការបរិភោគ​ភេសជ្ជៈ​របស់​ពួកគេ ដូចជា ទឹកក្រូច​កំប៉ុង ទឹក​សុទ្ធ​មាន​រសជាតិ ទឹក​ក្រូចឆ្មារ​ដែល​មាន​ជាតិ​ស្ករ និង​ភេសជ្ជៈ​កីឡា ​។​ ​ ​ច្រើនជាង ១០​ភាគរយ​នៃ​អ្នកចូលរួម​បាន​និយាយថា ពួកគេ​បរិភោគ​ភេសជ្ជៈ​ច្រើន​ជាង​កន្លះ​លីត្រ​ក្នុង​មួយថ្ងៃ​។​ ​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ១៣,៣​ភាគរយ​នៃ​អ្នកចូលរួម​មាន​ដែល​ជំងឺ​ហឺត និង១៥,៦​ភាគរយ ដែល​មាន​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ

សម្រាន្ត​ក្នុងទីងងឹត ចម្រើនដល់​សុខភាព​?

លោកអ្នកមាន​បញ្ហាដំណេកមែនទេ? សូម​សាកល្បង​ ពន្លត់​ភ្លើង បិទ​អំពូល បិទ​វាំងនន បិទ​ទូរស័ព្ទ ទូរទស្សន៍… កុំ​ទុក​ឱ្យ​មានសល់ពន្លឺនៅក្នុង​បន្ទប់គេង សាក​ល​មើល៎។ បើតាមលទ្ធផល​ស្រាវជ្រាវ​​របស់​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ ​ការសម្រាន្ត​ក្នុង​បន្ទប់​ងងឹត​ឈឹង​ គ្មាន​ពន្លឺ​សោះ នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​ងងុយ និង​លង់លក់​យ៉ាង​ស្កប់ស្កល់​ខ្លាំង។ យើង ធ្លាប់ ឮ និយាយច្រើន ​អំពី​ការ​រំខាន​របស់​សំឡេង ដូច​ជា​ថ្លង់​ពេក

ជប៉ុន បារម្ភពីកំណើនមនុស្សចាស់ដែលគ្មានសាច់ញាតិ

មនុស្សដែលគ្មានសាច់ញាតិមានអាយុលើសពី៦៥ឆ្នាំ ត្រូវបានគេរំពឹងថានឹងកើនឡើង ១,៥ដងនៅឆ្នាំ ២០៥០ ដែលស្មើនឹង១០ភាគរយនៃក្រុមមនុស្សចាស់។ នេះបើយោងតាមការប៉ាន់ប្រមាណដោយវិទ្យាស្ថានស្រាវជ្រាវជប៉ុន។ ក្នុង​ចំណោមក្រុមមនុស្សចាស់ដែលមិនមានកូន ចៅ ឬសាច់ញាតិ នឹង​​កើនជិត ៤,៥ លាន​នាក់​ នៅ ឆ្នាំ២០៥០។ ពួកគេ​នឹង​គ្មាន​អ្នក​ណា​ឧបត្ថម្ភ​​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ថែទាំ​ទេ ហើយ​ពេល​ពួកគេ​ ស្លាប់​ក៏​គ្មាន​អ្នក​ណា​ទទួល​សាកសព​ដែរ។ នៅឆ្នាំ២០២៤ ជប៉ុនមានមនុស្សចាស់ជាង

ជាតិស្ករនឹងមិនឡើងខ្ពស់ ពេលដែលអ្នកមិនប៉ះពាល់អាហារនេះ

អាហារដែលបំពងខ្លាញ់ទាំងឡាយ អ្នកគួរតែកុំបរិភោគឲ្យសោះ ព្រោះវាមានផ្ទុកជាតិខ្លាញ់ខ្ពស់ ដោយញ៉ាំយូរទៅ នឹងងាយធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែម។ ជាពិសេស អ្នកក៏អាចឡើងទម្ងន់ខ្លាំងដោយមិនដឹងខ្លួនផងដែរ។ ភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ទាំងឡាយក៏អ្នកគួរតែចៀសកុំញ៉ាំច្រើនផងដែរ ព្រោះនៅពេលដែលអ្នកផឹកកាន់តែច្រើន ជាតិស្ករនឹងឡើងកាន់តែខ្ពស់។ ជាហេតុដែលធ្វើឲ្យយូរទៅអ្នកនឹងប្រឈមជំងឺទឹកនោមផ្អែម។ ដូចនេះ អ្នកគួរតែកុំញ៉ាំឲ្យសោះប្រសិនជាអាច។ សាច់ដែលមានខ្លាញ់ច្រើន និងគ្រឿងក្នុងសត្វ អ្នកមិនគួរពិសារច្រើននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកលើសជាតិខ្លាញ់។ នៅពេលដែលលើសយូរទៅ នឹងធ្វើឲ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។

ក្នុងពេល២នេះ ជាពេលដែលល្អក្នុងការប៉ូវខួរក្បាលកូនឲ្យឆ្លាតខ្លាំង

ពេលដំបូងដែលអាចប៉ូវខួរក្បាលកូនបាន គឺជាពេលដែលអ្នកត្រៀមមានផ្ទៃពោះ។ ក្នុងកន្លះឆ្នាំមុននឹងអ្នកត្រៀមមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន។ នៅពេលដែលសុខភាពអ្នករឹងមាំ ហើយផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើន នោះពេលដែលអ្នកមានផ្ទៃពោះ នឹងល្អចំពោះកូនខ្លាំងណាស់។ ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលជួយដល់ខួរក្បាលកូនឲ្យបានច្រើន ដូចជាត្រីជាដើម។ ការពិសារបែបនេះ ទើបកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមទាំងនោះ ដោយអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ។ ក្រោយពេលដែលអ្នកសម្រាលកូនរួច បើអ្នកឲ្យកូនបៅទឹកដោះ អ្នកគួរតែញ៉ាំអាហារដែលជំនួយដល់ខួរក្បាលកូន ទើបកូនអាចទទួលបានសារធាតុទាំងនោះតាមទឹកដោះអ្នក។ ជាពិសេស

មិនបានទេ ! រោគ​សញ្ញា​ជំងឺ​បាក់ទឹកចិត្ត​ដោយ​មិនដឹង​ខ្លួន

ភាគច្រើន​មនុស្ស​សុទ្ធតែ​ដឹង​ពី​រោគ​សញ្ញា​ផ្នែក​ផ្លូវចិត្ត​នៃ​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​រោគ​សញ្ញា​លើ​រាង​កាយ​ទាក់ទង​នឹង​ជំងឺ​បាក់ទឹកចិត្ត​តែងតែ​ត្រូវ​បាន​មើល​រំលង ដោយសារ​តែ​រោគ​សញ្ញា​ទាំងនោះ​ហាក់ដូចជា​មិន​មានការ​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ទេ ។ ដើម្បី​អាច​កត់សម្គាល់​ពី​ជំងឺ​បាក់ទឹកចិត្ត អ្នក​ក៏​ត្រូវ​ដឹង​ពី​រោគ​សញ្ញា​របស់​វា​ចំពោះ​រាង​កាយ​ផង​ដែរ ។ ដោយសារ​វា​អាច​ជួយ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់​ពេល ។ សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ដែល​អ្នក​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍ ៖ ១-​ស្រក ឬ​ឡើង​ទម្ងន់ ជំងឺ​បាក់ទឹកចិត្ត​ប៉ះពាល់​ដល់​អ៊័​រ​ម៉ូ​ន​ដែល​គ្រប់គ្រង​ចំណង់​អាហារ និង​អាច​ធ្វើ​ឱ្យ​អ្នក​ចង់​ញ៉ាំ​ច្រើន ឬ​តិច​ជាង​ធម្មតា ។ ស្រប​ពេល​គ្នា​នេះ​ដែរ បញ្ហា​ដំណេក​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​បាក់ទឹកចិត្ត​ក៏​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​ផង​ដែរ